John 5

ព្រះយេស៊ូប្រោស​ជំងឺ​នៅ​ស្រះបេថែសដា

1បន្ទាប់ពី​ហេតុការណ៍​ទាំងនេះ​ព្រះ​យេស៊ូ​បាន​យាងទៅ​ក្រុង​យេរូសាឡិម​ព្រោះ​មានពិធីបុណ្យមួយ​របស់​ជនជាតិ​យូដា 2នៅក្រុង​យេរូសាឡិមមានស្រះ​ទឹក​មួយនៅជិតទ្វារចៀមដែល​មាន​ឈ្មោះ​ជា​ភាសា​ហេព្រើរថាបេថែសដា​ហើយ​មាន​សាលាសំណាក់​ប្រាំ​នៅទីនោះ 3មានមនុស្ស​ជាច្រើន​បាន​ដេកនៅក្នុង​សាលាសំណាក់​ទាំងនោះ​មាន​ទាំង​មនុស្សឈឺ​មនុស្ស​ខ្វាក់​មនុស្ស​ខ្វិន​និង​មនុស្ស​ស្វិតដៃជើង​(​គឺ​ពួកគេ​កំពុង​រង់ចាំ​ទឹក​កម្រើក 4ដ្បិតមាន​ទេវតា​របស់​ព្រះអម្ចាស់​មួយរូប​យូរៗ​ម្ដង​បាន​ចុះមក​កូរ​ទឹក​ក្នុង​ស្រះ​នោះ​ពេល​កូរទឹក​រួចហើយ​អ្នក​ណា​ចុះ​បាន​មុនគេ​អ្នកនោះ​នឹង​ជា​ស្អាត​ទោះបី​អ្នកនោះ​ឈឺ​អ្វី​ក៏ដោយ​)។ 5នៅទីនោះមានបុរសម្នាក់មានជំងឺសាមសិបប្រាំបីឆ្នាំ​មក​ហើយ 6ពេលព្រះ​យេស៊ូឃើញគាត់​កំពុង​ដេក​នៅទីនោះ​ទាំងដឹងថា​គាត់​នៅបែបនេះយូរ​ហើយ​ព្រះអង្គ​ក៏​មានបន្ទូល​ទៅ​គាត់ថា៖ ​«តើ​អ្នក​ចង់ជា​ដែរ​ឬទេ 7អ្នកជំងឺនោះទូលថា៖ ​«លោកម្ចាស់អើយ! ​ពេលទឹកកម្រើកគ្មានអ្នកណា​យក​ខ្ញុំ​ទៅ​ដាក់ក្នុងស្រះនោះទេ​ហើយ​ពេលណាខ្ញុំ​កំពុង​ចុះនោះ​មាន​អ្នកផ្សេង​បាន​ចុះ​ទៅ​មុនខ្ញុំ» 8ព្រះយេស៊ូមានបន្ទូល​ទៅ​គាត់ថា៖ ​«ចូរ​ក្រោកឡើងយកកន្ទេល​របស់​អ្នកហើយទៅចុះ» 9ភ្លាមនោះគាត់​ក៏​ជាសះស្បើយហើយយកកន្ទេល​របស់​គាត់​ចេញ​ទៅ។ ​ថ្ងៃនោះជាថ្ងៃសប្ប័ទ 10ដូច្នេះពួក​ជនជាតិ​យូដានិយាយ​ទៅ​អ្នក​ដែល​បាន​ជានោះថា៖ ​«ថ្ងៃ​នេះ​ជាថ្ងៃសប្ប័ទ​វិន័យ​មិនអនុញ្ញាត​ឲ្យ​អ្នកលីកន្ទេល​របស់​អ្នកទេ» 11ប៉ុន្តែគាត់ឆ្លើយ​ទៅ​ពួកគេថា៖ ​«អ្នកប្រោសខ្ញុំ​ឲ្យ​ជា​បាន​បង្គាប់ខ្ញុំថា​ចូរ​យកកន្ទេល​របស់​អ្នកហើយទៅចុះ»។ 12ពួកគេក៏​សួរគាត់ថា៖ ​«តើ​អ្នកដែលប្រាប់អ្នកថា​ចូរ​យកកន្ទេលហើយទៅចុះ​នោះ​ជានរណា 13ប៉ុន្តែបុរស​ដែល​បាន​ជា​នោះ​ក៏​មិនដឹងថា​នោះ​ជានរណាដែរព្រោះ​ព្រះ​យេស៊ូ​បាន​យាងចេញទៅបាត់ក្នុង​ចំណោម​បណ្ដាជន​ដែល​នៅកន្លែងនោះ 14បន្ទាប់ពីហេតុការណ៍​ទាំងនេះ​ព្រះ​យេស៊ូ​បាន​ឃើញគាត់ក្នុង​ព្រះ​វិហារក៏មានបន្ទូល​ទៅ​គាត់​ថា៖ ​«មើល៍​អ្នក​បានជាហើយ​ចូរ​កុំ​ប្រព្រឹត្ត​បាបទៀតបើមិនដូច្នោះទេអ្នក​មុខជា​កើតសេចក្ដីវេទនា​ជាងមុន​ទៅទៀត» 15បុរសនោះ​ក៏​ចេញទៅប្រាប់​ពួក​ជនជាតិ​យូដាថាអ្នកដែល​បាន​ប្រោសគាត់​ឲ្យ​ជាគឺ​ព្រះ​យេស៊ូ

ព្រះយេស៊ូអះអាង​ថា ព្រះអង្គ​ជា​ព្រះរាជ​បុត្រា​របស់ព្រះជាម្ចាស់

16ហេតុនេះហើយ​ពួក​ជនជាតិ​យូដា​បាន​បៀតបៀន​ព្រះ​យេស៊ូដោយសារតែ​ព្រះអង្គ​ធ្វើ​ការ​នោះនៅថ្ងៃសប្ប័ទ 17ព្រះយេស៊ូមានបន្ទូល​ទៅ​ពួកគេថា៖ ​«ព្រះ​វរបិតា​របស់​ខ្ញុំធ្វើការរហូតដល់សព្វថ្ងៃនេះ​ដូច្នេះ​ខ្ញុំ​ក៏​ធ្វើការ​ដែរ»។ 18ហេតុនេះហើយ​ពួក​ជនជាតិ​យូដាចង់សម្លាប់ព្រះអង្គកាន់តែខ្លាំងឡើងព្រោះ​ព្រះអង្គ​មិនគ្រាន់តែល្មើសវិន័យថ្ងៃសប្ប័ទប៉ុណ្ណោះទេថែមទាំងហៅព្រះជាម្ចាស់ថា​ជា​ព្រះ​វរបិតា​របស់​ព្រះអង្គទៀត​គឺ​ព្រះអង្គ​លើកខ្លួនឯងស្មើ​នឹង​ព្រះជាម្ចាស់ 19ព្រះយេស៊ូក៏មានបន្ទូល​ទៅ​ពួកគេថា៖ ​«ខ្ញុំ​ប្រាប់អ្នករាល់គ្នា​ជា​ពិតប្រាកដថា​ព្រះ​រាជ​បុត្រាមិនអាចធ្វើការអ្វីមួយដោយខ្លួនឯងបានទេលុះត្រាតែ​ព្រះអង្គ​ឃើញ​ព្រះ​វរបិតាធ្វើការនោះដ្បិតការអ្វីដែល​ព្រះ​វរបិតាធ្វើ​នោះ​ព្រះ​រាជ​បុត្រាក៏ធ្វើការដូច្នោះដែរ 20ព្រោះព្រះ​វរបិតាស្រលាញ់​ព្រះ​រាជ​បុត្រាហើយ​បាន​បង្ហាញព្រះ​រាជ​បុត្រា​ពី​កិច្ចការ​ទាំងអស់ដែលព្រះអង្គធ្វើរួច​ព្រះអង្គ​នឹង​បង្ហាញព្រះ​រាជ​បុត្រា​ពី​កិច្ចការ​ដែល​ធំ​ជាង​នេះទៅទៀតដើម្បី​ឲ្យ​អ្នករាល់គ្នាស្ងើចសរសើរ 21ដ្បិតព្រះ​វរ​បិតា​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់ឡើងវិញហើយប្រទានជីវិត​ដល់​គេ​ជាយ៉ាងណា​នោះ​ព្រះ​រាជ​បុត្រា​ក៏​ប្រទានជីវិត​ដល់​អស់​អ្នកដែលព្រះអង្គ​សព្វ​ព្រះហឫទ័យជាយ៉ាងនោះដែរ 22ហើយព្រះ​វរបិតាមិនជំនុំជម្រះអ្នកណាទេប៉ុន្តែ​ព្រះអង្គ​ប្រគល់​ឲ្យ​ព្រះ​រាជ​បុត្រាជំនុំជម្រះទាំងអស់ 23ដើម្បីឲ្យ​មនុស្ស​គ្រប់គ្នាគោរព​ព្រះ​រាជ​បុត្រាដូច​ជា​គោរព​ព្រះ​វរបិតាដែរ។ ​អ្នក​ណា​ដែលមិនគោរព​ព្រះ​រាជ​បុត្រានោះ​ក៏​មិនគោរព​ព្រះ​វរបិតាដែលចាត់​ព្រះ​រាជ​បុត្រាឲ្យមកដែរ 24ខ្ញុំប្រាប់អ្នករាល់គ្នា​ជា​ពិតប្រាកដថាអ្នកណាស្ដាប់ពាក្យ​របស់​ខ្ញុំហើយជឿព្រះ​មួយ​អង្គ​ដែល​បាន​ចាត់ខ្ញុំឲ្យមក​អ្នក​នោះ​មានជីវិតអស់កល្បជានិច្ចមិនជាប់​សេចក្ដី​ជំនុំជម្រះទេគឺ​ត្រូវ​បាន​ចម្លងឲ្យផុតពីសេចក្ដីស្លាប់ទៅជីវិត​វិញ។ 25ខ្ញុំប្រាប់អ្នករាល់គ្នា​ជា​ពិតប្រាកដថា​នឹង​មាន​ពេលមួយមកដល់គឺពេលនេះហើយ​ដែល​មនុស្ស​ស្លាប់​នឹង​សំឡេង​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់ហើយ​អស់​អ្នកដែល​នឹង​មាន​ជីវិត 26ព្រះវរបិតាមានជីវិតនៅក្នុងព្រះអង្គផ្ទាល់យ៉ាងណានោះ​ព្រះអង្គ​ក៏ប្រទានឲ្យ​ព្រះ​រាជ​បុត្រាមានជីវិតនៅក្នុងព្រះអង្គផ្ទាល់​យ៉ាងនោះ​ដែរ 27ហើយព្រះអង្គ​បាន​ប្រទានសិទ្ធិអំណាច​ឲ្យ​ព្រះ​រាជ​បុត្រាជំនុំជម្រះព្រោះ​ព្រះ​រាជ​បុត្រា​ជាកូនមនុស្ស 28ចូរកុំឆ្ងល់​ពី​សេចក្ដីនេះឡើយដ្បិត​នឹង​មាន​ពេលមួយមកដល់គឺពួក​មនុស្ស​ស្លាប់ទាំងអស់​ដែល​នៅក្នុងផ្នូរ​នឹង​សំឡេងរបស់​ព្រះ​រាជ​បុត្រា 29ហើយចេញមក​អស់​អ្នកប្រព្រឹត្តិល្អ​នឹង​រស់ឡើងវិញដើម្បី​មាន​ជីវិតរីឯ​អស់​អ្នកប្រព្រឹត្តិអាក្រក់​នឹង​រស់ឡើងវិញដើម្បី​ទទួល​ការ​ជំនុំជម្រះ 30ដូច្នេះខ្ញុំមិនអាចធ្វើការអ្វីមួយដោយខ្លួនឯងបានទេ​ខ្ញុំ​ជំនុំជម្រះតាមតែ​ខ្ញុំ​ហើយ​ការ​ជំនុំជម្រះ​របស់​ខ្ញុំ​ក៏​សុចរិតព្រោះ​ខ្ញុំ​មិនធ្វើ​តាម​បំណង​របស់​ខ្លួនឯងទេគឺ​តាម​បំណង​របស់​ព្រះជាម្ចាស់​ដែលចាត់ខ្ញុំឲ្យមក​នោះ​វិញ។

សាក្សី​​ទាំង​បួន​សម្រាប់​​ព្រះយេស៊ូ

31បើខ្ញុំធ្វើបន្ទាល់ពីខ្លួនខ្ញុំនោះ​សេចក្ដី​បន្ទាល់​របស់​ខ្ញុំមិនពិតទេ 32ផ្ទុយទៅវិញមានម្នាក់ទៀតដែលធ្វើបន្ទាល់អំពីខ្ញុំហើយ​ខ្ញុំ​ដឹងថា​សេចក្ដី​បន្ទាល់ដែល​អ្នក​នោះ​បាន​ធ្វើបន្ទាល់អំពីខ្ញុំគឺពិតប្រាកដ 33អ្នករាល់គ្នាបាន​ចាត់​មនុស្ស​ឲ្យ​ទៅ​លោក​យ៉ូហានហើយ​គាត់​បាន​ធ្វើបន្ទាល់​អំពី​សេចក្ដីពិត 34ប៉ុន្ដែសេចក្ដី​បន្ទាល់​ដែល​ខ្ញុំ​បាន​ទទួល​នោះ​មិនមែនមកពីមនុស្សទេព្រោះ​ខ្ញុំ​និយាយ​សេចក្ដី​ទាំងនេះដើម្បី​ឲ្យ​អ្នករាល់គ្នា​បាន​ទទួល​សេចក្ដីសង្គ្រោះ 35រីឯលោក​យ៉ូហាន​វិញ​គាត់​ជាចង្កៀង​កំពុង​ឆេះនិង​កំពុង​បញ្ចេញពន្លឺហើយអ្នករាល់គ្នាចង់រីករាយជាមួយពន្លឺ​របស់​គាត់មួយរយៈពេល 36ប៉ុន្តែសេចក្ដី​បន្ទាល់ដែលខ្ញុំមាន​នោះ​វិសេសជាង​សេចក្ដី​បន្ទាល់​របស់​លោក​យ៉ូហានរីឯកិច្ចការទាំងប៉ុន្មានដែល​ខ្ញុំ​កំពុង​ធ្វើនេះ​បាន​ធ្វើបន្ទាល់ថា​ព្រះ​វរបិតា​បាន​ចាត់ខ្ញុំ​ឲ្យមក​មែន​ដ្បិត​ព្រះ​វរបិតា​បាន​ប្រគល់កិច្ចការ​ទាំង​ប៉ុន្មាន​ឲ្យ​ខ្ញុំធ្វើបង្ហើយ 37ហើយព្រះ​វរបិតាដែលចាត់ខ្ញុំឲ្យមក​នោះ​ព្រះអង្គ​ក៏​ធ្វើបន្ទាល់អំពីខ្ញុំ​ដែរ​ប៉ុន្តែ​អ្នករាល់គ្នា​មិនធ្លាប់សំឡេង​របស់​ព្រះអង្គឡើយហើយក៏មិនធ្លាប់ឃើញរូបរាង​របស់​ព្រះអង្គ​ដែរ។ 38អ្នករាល់គ្នាគ្មានព្រះបន្ទូល​របស់​ព្រះអង្គនៅក្នុងខ្លួនទាល់តែសោះព្រោះអ្នករាល់គ្នាមិនជឿ​ព្រះ​មួយ​អង្គ​នេះដែលព្រះវរបិតា​បាន​ចាត់​ឲ្យ​មក 39រួចអ្នករាល់គ្នា​ខំ​ស្រាវជ្រាវបទគម្ពីរព្រោះអ្នករាល់គ្នាស្មានថា​អាច​មានជីវិតអស់កល្បជានិច្ចដោយសារ​បទគម្ពីរ​ទាំងនោះប៉ុន្តែ​បទគម្ពីរ​ទាំងនោះ​បាន​ធ្វើបន្ទាល់អំពីខ្ញុំ 40ទោះបីយ៉ាងនេះក្ដី​អ្នករាល់គ្នា​មិនចង់មកខ្ញុំដើម្បី​ឲ្យ​មាន​ជីវិតទេ 41ហើយខ្ញុំ​ក៏​មិនទទួល​ការ​សរសើរពីមនុស្ស​ដែរ 42ខ្ញុំស្គាល់អ្នករាល់គ្នាហើយ​ដឹង​ថា​អ្នករាល់គ្នា​គ្មាន​សេចក្ដី​ស្រលាញ់​របស់​ព្រះជាម្ចាស់នៅក្នុងខ្លួនទេ 43ខ្ញុំមកនៅក្នុង​ព្រះ​នាម​ព្រះ​វរបិតា​របស់​ខ្ញុំនោះ​អ្នករាល់គ្នា​មិន​ព្រម​ទទួលខ្ញុំទេប៉ុន្តែបើ​មាន​អ្នក​ផ្សេងទៀតមកនៅក្នុងឈ្មោះ​របស់​គេផ្ទាល់​នោះ​អ្នករាល់គ្នា​មុខជា​ព្រម​ទទួលគេមិនខាន 44ដូច្នេះបើ​អ្នករាល់គ្នា​ទទួលយក​តែ​ការ​សរសើរពីគ្នា​ទៅវិញ​ទៅមកហើយមិន​ព្រម​ស្វែងរក​ការ​សរសើរដែលមកពីព្រះជាម្ចាស់​ដែល​ជាព្រះ​តែ​មួយអង្គ​នោះ​តើ​អាច​ឲ្យ​អ្នករាល់គ្នាជឿយ៉ាងដូចម្ដេចបាន? 45ហើយកុំគិតថាខ្ញុំ​នឹង​ចោទប្រកាន់អ្នករាល់គ្នាដល់​ព្រះ​វរបិតា​ឲ្យ​សោះ​អ្នកដែលចោទប្រកាន់អ្នករាល់គ្នា​នោះ​គឺ​លោកម៉ូសេដែលអ្នករាល់គ្នា​បាន​សង្ឃឹមលើ​គាត់ 46ព្រោះបើ​អ្នករាល់គ្នា​ជឿលោកម៉ូសេ​នោះ​អ្នករាល់គ្នា​ក៏​ជឿខ្ញុំដែរដ្បិតគាត់​បាន​ចែងអំពីខ្ញុំ 47ផ្ទុយទៅវិញបើ​អ្នករាល់គ្នា​មិន​ជឿ​សេចក្ដី​ដែលគាត់​បាន​ចែងទុក​នោះ​ផង​តើ​ធ្វើ​ដូចម្ដេច​ឲ្យ​អ្នករាល់គ្នា​នឹង​ជឿពាក្យរបស់ខ្ញុំ​បាន?»
Copyright information for KhmKCB